You are currently viewing អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពអនុញ្ញាតជម្រាបជូនសាធារណជន និងអ្នកសារព័ត៌ជ្រាប

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពអនុញ្ញាតជម្រាបជូនសាធារណជន និងអ្នកសារព័ត៌ជ្រាប

ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២,
ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពអនុញ្ញាតជម្រាបជូនសាធារណជន និងអ្នកសារព័ត៌ជ្រាបថា រថយន្តម៉ាក TOYOTA TUNDRA ពណ៌ ស ឆ្នាំ២០១៤ ដែលមានលេខតួ 10EX301904 ស្លាកលេខ ភ្នំពេញ 2BO 8073 អតីតម្ចាស់កម្មសិទ្ធិ ឈ្មោះ សរ ប៊ុនគីម ភេទប្រុស សញ្ជាតិខ្មែរ ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ០១៤៥២២៧២(០១) ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០០២ ហើយបុគ្គលនេះ ជានាយទាហាននៃកងរាជអាវុធហត្ថ មានឋានន្តរស័ក្តិវរសេនីយ៍ត្រី អត្តលេខ១៩៩១៧៦ មុខងារនាយផ្នែកនីតិវិធី ការិយាល័យផែនការស្រាវជ្រាវ ស្នងការដ្ឋានព័ត៌មាន សន្តិសុខ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ រថយន្តខាងលើនេះ ត្រូវបានលក់ទៅឱ្យឈ្មោះ ឆេង នុភ័ក ភេទប្រុស សញ្ជាតិខ្មែរ ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ០២១៣៣២៦៨៧ ចុះថ្ងៃទី៣០ ខែ០៧ ឆ្នាំ២០២០ មុខរបរ ពាណិជ្ជករ អាស័យដ្ឋានបច្ចុប្បន្ន ភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ក្នុងតម្លៃ៣៥.០០០ដុល្លារ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ នេះបើយោងតាមកិច្ចសន្យាទិញ-លក់រថយន្ត ដែលមានស្នាមម្រាមដៃរបស់អ្នកទិញ អ្នកលក់ និងសាក្សីអ្នកលក់ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។
ក្នុងករណីសមត្ថកិច្ចធ្វើការស្រាវជ្រាវរកឃើញថា ឈ្មោះ សរ ប៊ុនគីម បានប្រព្រឹត្តបទល្មើសដូចមានចែងក្នុងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា កងរាជអាវុធហត្ថ នឹងឃាត់ខ្លួនបុគ្គលនេះ បញ្ជូនទៅតាមនីតិវិធី។
អាស្រ័យដូចបានជម្រាបខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានមេត្រាជ្រាបជាព័ត៌មាន។