ភ្នំពេញ៖ រសៀលថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពីមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទី នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ មេបញ្ជាការវរសេនាតូច ព្រមទាំងនាយ នាយរងអាវុធហត្ថរាជធានីភ្នំពេញជាច្រើនរូបទៀត។