រតនគិរីៈ នៅវេលាម៉ោង០០ និង៤៧នាទីរលងអាធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ និងខណ្ឌរដ្ឋបាលព្រៃឈើ បានធ្វើការបង្ក្រាបបទល្មើសព្រៃឈើចំនួន០១លើក ស្ថិតនៅចំណុចភូមិប៉ាដល់ ឃុំសេសាន ស្រុក អូរយ៉ាដាវ ខេត្តរតនគិរី ។
បើតាមប្រភពពត៌មានពី ភ្នាក់ងារ GRK News បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមាន ឈេីប្រណិតប្រភេទសុក្រម ចំនួួន៦៧កំណាត់ ( ២៥គុណ២៥គុណ១២០)ស្មើនឹង ៥.០២៥ ម៉ែត្រគូប។
បច្ចុប្បន្ន វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តរតនគិរី កំពុងចាត់ការបន្តតាមនិតិវិធី។