កំពង់ធំ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំព្រឹកថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក មាន មុំ មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត អញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ចំនួន ២៥,៥៤៧,៥០០រៀល ប្រគល់ជូនគ្រួសារសព លោក អនុសេនីយ៍ទោ តាប់ រ៉ាម៉ិច ជំនួយមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកំពង់ស្វាយ បញ្ជាកងរាជអាវុធហត្ថខេត្តកំពង់ធំ ជូនដល់គេហដ្ឋាន ស្ថិតនៅភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ក្នុងឱកាសនោះ លោក វរសេនីយ៍ឯក ក៏បានពាំនាំនូវការផ្តាំផ្ញើក្តីនឹករលឹក ពីសំណាក់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងណែនាំដល់ក្រុមគ្រួសារ ត្រូវចេះស្រលាញ់ ថែរក្សាសុខភាពខ្លួន ដោយអនុវត្តតាមវិធានការសុខាភិបាល និងវិធានការ ការពារ ” ៣កុំ ៣ការពារ ” ដើម្បីជៀសឆ្ងាយផុតពីជំងឺរាតត្បាតជាសកលកូវីដ-១៩។