កំពង់ចាម៖ នៅវេលាម៉ោង ១០ និង៣០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននៅចំណុចភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយមានការសម្របសម្រួលពីលោក សាន សុភៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។
លទ្ធផលឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ឈ្មោះ ហាត់ ធារ៉ា ហៅខួច ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិពិតប្រាកដ រស់នៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងបានចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់, ទូរស័ព្ទដៃ០១គ្រឿង។
បច្ចុប្បន្នមន្ត្រីជំនាញអាវុធហត្ថខេត្តកំពង់ចាមបានចាត់ការតាមនីតិវិធី។