You are currently viewing ឧត្តមសេនីយ៍ត្រី ជូ សារុន ដឹកនាំប្រជុំឆ្លងរបាយការណ៍ក្រុមការងារស្រាវជ្រាវបទល្មើសសម្អាតប្រាក់

ឧត្តមសេនីយ៍ត្រី ជូ សារុន ដឹកនាំប្រជុំឆ្លងរបាយការណ៍ក្រុមការងារស្រាវជ្រាវបទល្មើសសម្អាតប្រាក់

កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំប្រជុំឆ្លងរបាយការណ៍ បទល្មើសដែលអាចពន្លាតដល់ការសម្អាតប្រាក់ ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ របស់ក្រុមការងារស្រាវជ្រាវបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ ពិធីនេះធ្វើឡើងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថកំពង់ស្ពឺ ដោយមានភ្ជាប់តាមប្រព័ន្ធ zoom ផងដែរ។