You are currently viewing ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពីបទលួចលក់អចលនទ្រព្យអ្នកដទៃ(ដី)

ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពីបទលួចលក់អចលនទ្រព្យអ្នកដទៃ(ដី)

កំពង់ឆ្នាំង៖ នៅវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ យោងពាក្យបណ្តឹងរបស់ឈ្មោះ ចាន់ គិរី តំណាងឲ្យឈ្មោះ លី បូរិន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិគោកឃ្លាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពីបទលួចលក់អចលនទ្រព្យអ្នកដទៃ(ដី) ដោយបានប្រព្រឹត្តិកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ដោយបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង កម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ឈ្មោះ កែវ វុត្ថា ហៅវិត ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរការ៉ុង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មុខរបរមន្ត្រីរាជការ, និងឈ្មោះ ភុំ ថារី ហៅលាប ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរការ៉ុង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មុខរបរមេផ្ទះ។

បច្ចុប្បន្នការិយាល័យជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ។