ភ្នំពេញ៖ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ព្រឹកថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល) បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍភាពការងារវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ប្រចាំខែមីនា ឆ្នាំ២០២២ សមាសភាពចូលរួម មាន លោកឧត្តមសេនីយ៍នាយករង លេខាធិការដ្ឋាន ប្រធានមន្ទីរទាំង៥ នាយក្រុមយោធាចារ្យ និងនាយការិយាល័យជំនាញ ដែលមានការពាក់ព័ន្ធ។