You are currently viewing ឧត្តមសេនីយ៍ឯក ស៊ិន សូផានី្ន អញ្ជើញជាអធិបតីភាពក្នុង ពិធីផ្សព្វផ្សាយសេចក្តីសម្រេចផែនការ និងកម្មវិធីការងារធ្វើបច្ចុប្បន្នភាព

ឧត្តមសេនីយ៍ឯក ស៊ិន សូផានី្ន អញ្ជើញជាអធិបតីភាពក្នុង ពិធីផ្សព្វផ្សាយសេចក្តីសម្រេចផែនការ និងកម្មវិធីការងារធ្វើបច្ចុប្បន្នភាព

ភ្នំពេញ៖ ដោយមានការអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ស៊ិន សូផានី្ន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនកសាងកម្លាំង អញ្ជើញជាអធិបតីភាពក្នុង ពិធីផ្សព្វផ្សាយសេចក្តីសម្រេចផែនការ និងកម្មវិធីការងារធ្វើបច្ចុប្បន្នភាព យោធិនបាត់មុខស្ថិតក្នុងការគ្រប់គ្រង ដែលមានការចូលរួមពីសំណាក់ លោកស្នងការ ស្នងការរង នាយ នាយរងការិយាល័យ សាលាទាំងពីរ និងមានភ្ជាប់តាមរយៈប្រព័ន្ធ video conference ទៅតាមបណ្តាបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី/ខេត្តផងដែរ។