You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះត្រួតពិនិត្យសំណង់នានានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្ម

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះត្រួតពិនិត្យសំណង់នានានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្ម

ត្បូងឃ្មុំ៖ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យសំណង់នានានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្ម ស្ថិតស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ក្រោយពីទទួលភារកិច្ច ជាប្រធានក្រុមការងាររៀបចំប្រារព្ធពិធីខួបលើកទី៤៣ ទិវាដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ឯកឧត្តម នាយឧត្តមសេនីយ៍ បានផ្តួចផ្តើមនិងកៀងគរសប្បុរសជន ធ្វើការសាងសង់តំបន់ប្រវត្តិសាស្ត្រនេះ ឱ្យក្លាយជាតំបន់ទេសចរណ៍ តំបន់មិត្តភាពកម្ពុជា វៀតណាម ទីលានកីឡាបាល់ទាត់ ។ល។
កន្លងទៅ បានកសាងរួចរាល់ដូចជា សាលាដំណាក់ អគារវេទិកា បន្ទប់អនាម័យ តារាងបាល់ទាត់ ស្រះទឹក ផ្លូវ ប្រព័ន្ធលូ បង្គោលភ្លើង បណ្ដាញអគ្គិសនី ដាំដើមឈើ ។ល។ កំពុងបន្តសាងសង់អគារមិត្តភាពកម្ពុជា វៀតណាម អាគាររដ្ឋបាល អគារស្នាក់នៅ បន្ទប់អនាម័យ ប្រាង្គប្រសាទព្រះអង្គគោកធ្លក ។ល។