ពោធិ៍សាត់ៈ ជនសង្ស័យចំនួន០៣នាក់ ត្រូវបាន កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងពោធិ៍សាត់ សហការជាមួយ កម្លាំងអធិការនគរបាល ក្រុងពោធិ៍សាត់ ធ្វើការឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។ បើតាមប្រភពពត៌មានបានអោយដឹងថា ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ១៤ និង៣០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
បើតាមប្រភពពត៌មានពី លោក អនុសេនីយ៍ឯក គង់ សុខុម មន្ត្រីកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះ ៈ
០១. ស៊ី វនយូណា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ពាលពាក សង្កាត់ ផ្ទះព្រៃ ក្រុង ពោធិ៍សាត់ ខេត្ត ពោធិ៍សាត់
០២. គឹម ឆាយ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពាលញែក សង្កាត់ ផ្ទះព្រៃ ក្រុង ពោធិ៍សាត់ ខេត្ត ពោធិ៍សាត់
០៣. ជា ដាលិ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
មន្ត្រីដដែល បានបញ្ជាក់បន្តឱ្យដឹងថាទៀតថា ការឃាត់ខ្លួននេះ គឺធ្វើឡើងទោតាមដីការ បង្គាប់ លេខ ១៦.២៤ ស.ស ប្រក.១៦ របស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដោយធ្វើការឆែកឆេរផ្ទះជនសង្ស័យឈ្មោះ ជា ដាលិ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ក្នុងប្រតិបត្តិការនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៦កញ្ចប់
០២. រថយន្តចំនួន០១គ្រឿង
០៣. ម៉ូតូ ចំនួន០២គ្រឿង
០៤. ទូរស័ព្ទ ចំនួន០៤គ្រឿង
០៥. ជញ្ជីង ចំនួន០៤គ្រឿង
០៦. លុយខ្មែរចំនួន ៤៣០០០០០រៀល (បួនលាន សាមសិបម៉ឺនរៀល)។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងពោធិ៍សាត់ បានកសាងសំណុំរឿង បញ្ចូនទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តតាមនីតិវិធី។