ភ្នំពេញ៖ នៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ព្រឹកថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ បានរៀបចំពិធីសំណេះសំណាល និងបើកប្រាក់ឧបត្ថម្ភគោលនយោបាយជូនដល់យោធិនពលីមរណៈ របស់កងរាជអាវុធហត្ថ អញ្ជើញជាធិបតីដោយលោកឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការ គោលនយោបាយយោធិនសោធននិវត្តន៍ លោកឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាគណៈអធិបតី បន្ទាប់ពីមានមតិសំណេះសំណាលផ្ដាំផ្ញើររួច គណៈកម្មការបានចាប់ផ្ដើមដំណើរការបើកប្រាក់ពលី មរណៈ ជូនគ្រួសារយោធិនកងរាជអាវុធហត្ថចំនួន៤៣នាក់។