You are currently viewing ក្រុមការងារអធិការកិច្ចក្រសួងការពារជាតិ អញ្ជើញចុះត្រួតពិនិត្យការងារជំនាញ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន

ក្រុមការងារអធិការកិច្ចក្រសួងការពារជាតិ អញ្ជើញចុះត្រួតពិនិត្យការងារជំនាញ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន

ប៉ៃលិន៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ លោក វរសេនីយ៍ទោ នួន ធុល មេបញ្ជាការរង តំណាងលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានទទួលស្វាគមន៍ក្រុមការងារអធិការកិច្ចក្រសួងការពារជាតិ និងអធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចុះត្រួតពិនិត្យការងារការិយាល័យជំនាញទាំង ៥ ក្នុងនោះដែរមានការិយាល័យបុគ្គលិក ការិយាល័យព្រហ្មទណ្ឌ ការិយាល័យគ្រឿងញៀន ការិយាល័យវិស្វកម្ម និងការិយាល័យបច្ចេកទេស ក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ទោ សៅ សារិទ្ធ នាយករង នាយកដ្ឋានអធិការកិច្ច ក្រសួងការពារជាតិ  និងប្រតិភូអបដំណើរ។