You are currently viewing តំណាងលោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន នាំយកបច្ច័យដែលជាការចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គីប្រគេនព្រះសង្ឃគង់នៅវត្តសីមាសុវណ្ណគិរី

តំណាងលោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន នាំយកបច្ច័យដែលជាការចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គីប្រគេនព្រះសង្ឃគង់នៅវត្តសីមាសុវណ្ណគិរី

រតនគិរី៖ ព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០២២ លោក វរសេនីយ៍ត្រី មឿង មិត្តពីរសិទ្ធិ  ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈកងរាជអាវុធហត្ថខេត្តរតនគិរី និងលោកវរសេនីយ៍ទោ សុខ មីន មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកអូរយ៉ាដាវ តំណាង លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បាននាំយកបច្ច័យដែលជាការចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គីរបស់នាយ នាយរង និងពលអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងបច្ច័យលោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុក ប្រធានស្នាក់ការ ៧៨២ និងនាយ នាយរងមូលដ្ឋានអាវុធហត្ថស្រុក សរុបចំនួន ២,០៥៥,០០០ រៀល , ទឹកបរិសុទ្ធចំនួន ១០ កេស, បាកាសចំនួន ០៥ កេស, ស៊ីម៉ង់ត៍ចំនួន ០៥តោន ប្រគេនព្រះសង្ឃគង់នៅវត្តសីមាសុវណ្ណគិរី ស្រុកអូរយ៉ាដាវ ដើម្បីទុកជាការកសាងកុដិក្នុងទីអារាមវត្តសីមាសុវណ្ណគិរី ។