កំពង់ឆ្នាំង៖ នៅវេលាម៉ោង ០៨:៣០ នាទីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដឹកនាំដោយ លោក អនុសេនីយ៍ឯក គង់ សុភិន មេការមូលដ្ឋាន កងរាជអាវុធហត្ថស្រុក សហការបង្ក្រាបបទល្មើសនេសាទនៅចំណុចក្បាលកោះឫស្សីដង្គួចក្នុងភូមិឬស្សីដង្គួច ឃុំជលសារ រហូតដល់ភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំងដោយមានរុះរើសម៉្រាស់ចំនួន ១៤កន្លែងស្នើនឹង ៧០០ម៉ែត្រការ៉េ, បង្គោលសរុប ៥៥០ដើម, លូរស្បៃមុងចំនួន ០៦ មាត់, របាំងស្បៃមុងចំនួន០៦ កន្លែងប្រវែង២៥០ម៉ែត្រ សម្ភារៈត្រូវបានបំផ្លាញចោលនៅនឹងកន្លែង។