You are currently viewing គ្រួសារសព លោកព្រឹន្ទបាលទោ ឡុង រតនា ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាង ២៧ លានរៀល

គ្រួសារសព លោកព្រឹន្ទបាលទោ ឡុង រតនា ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាង ២៧ លានរៀល

ព្រះវិហារ៖ ថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០២២ ដោយបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ លោក ឧត្តមសេនីយ៍ត្រី កឺ ឆេងហៀត មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំនាយ នាយរងអាវុធហត្ថនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន២៧,៦២៣,៥០០រៀល ប្រគល់ជូនគ្រួសារសព លោកព្រឹន្ទបាលទោ ឡុង រតនា ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុករវៀង នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅចំណុចភូមិថ្នល់កែង ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ។