ព្រះវិហារ៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆែប បានសហការបង្ក្រាបបទល្មើសសន្និធិឈើមួយកន្លែងដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ នៅភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ដោយពុំឃើញមានម្ចាស់ទទួលខុសត្រូវក្រុមបានដឹកជញ្ជូនយកមករក្សាទុកនៅទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើឆែប ដើម្បីប្រកាសជូនដំណឹងស្វែងរកម្ចាស់ឲ្យចូលខ្លួនមកទទួលខុសត្រូវ។