You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ចេញធ្វើសកម្មភាពមនុស្សធម៌

កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ចេញធ្វើសកម្មភាពមនុស្សធម៌

ព្រះវិហារៈ ក្រៅពីការងារបង្ការ បង្ក្រាបបទល្មើស កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ តែងតែយកចិត្តទុកដាក់ផងដែរចំពោះការងារមនុស្សធម៌ ជាក់ស្តែងនៅវេលាម៉ោង០៧ និង៣០នាទីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ លោក ឧត្តមសេនីយ៌ត្រី កង សៅគុណ មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តព្រះវិហារ បានចាត់តាំងក្រុមពេទ្យកងរាជអាវុធហត្ថខេត្តព្រះវិហារ ដឹកនាំដោយលោកវរសេនីយ៌ត្រី ហង្ស សាវឿត ប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ បានចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដែលរស់នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ
ខេត្តព្រះវិហារ៕
d1

d2

d3

d4