ភ្នំពេញ៖ ដោយមានការអនុញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារស្រាវជ្រាវបទល្មើស សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មរីកសាយភាយអាវុធប្រល័យ អញ្ជើញជាអធិបតីភាពក្នុង ពិធីប្រជុំផ្សព្វផ្សាយអនុវត SOP ជាផ្លូវការ ដោយមានការចូលរួមពីសំណាក់ លោកនាយសេនាធិការរង លោកស្នងការ ស្នងការរង នាយ នាយរងការិយាល័យ សាលាទាំងពីរ និងបញ្ជូនរូបភាពប្រព័ន្ធ video conference ទៅរាជធានី-ខេត្តទាំង២៥។