កំពង់ធំ៖ ព្រឹកថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ លោក វរសេនីយ៍ឯក មាន មុំ មេបញ្ជាការរង ទទួលការងារទំនាក់ទំនងកិច្ចការសាធារណៈ និង លោក វរសេនីយ៍ទោ ប៊ុន ឃី នាយសេនាធិការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំកម្លាំងក្រោមប្រមូលផលផ្លែល្ពៅដាំនៅក្នុងសួនបន្លែរនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានចំនួន ៤១២គីឡូក្រាម។