កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ភូ ឌីសាឌីន មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញប្រគល់ប្រាក់លំហែមាតុភាពជូនលោក ស្រីអនុសេនីយ៍ត្រី វ៉ៃ ប៊ុនថាវិន ជំនួយការ លេខាធិការដ្ឋាន ស្ថិតនៅភូមិបូរីកម្មករ សង្កាត់រកាធំ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ និងលោកស្រី សុន ច័ន្ទថារី ជំនួយការ ការិយាល័យផែនការមន្ទីរភស្តុភារ ស្ថិតនៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៨០០,០០០រៀល អង្គភាពបន្ថែមជូនម្នាក់ៗអង្ករ ចំនួន ២បាវ, ទឹកបរិសុទ្ធ ចំនួន ២កេស, ម៉ាស ចំនួន ៥ប្រអប់ និងជែលចំនួន ៥ដប។