You are currently viewing កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថ សហការបង្រ្កាបបទល្មើសនេសាទចំនួន០៣គោលដៅ៖

គោលដៅទី១ នៅវេលាម៉ោង ០៨:៣០ នាទីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ កម្លាំងមូលដ្ឋាន កងរាជអាវុធហតហថស្រុកជលគិរី ខេត្តកំពង់ឆ្នាំង សហការចុះបង្ក្រាបបទល្មើសនេសាទនៅចំណុច ភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

គោលដៅទី២ នៅវេលាម៉ោង ០៨:០០ព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង សហការបង្រ្កាបបទល្មើសនេសាទនៅចំណុចព្រែកដូនតី ដល់ព្រែកតាភោគក្នុងភូមិក្រម៉ាល់ ឃុំប្រឡាយមាស ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ។

គោលដៅទី៣ នៅវេលាម៉ោង០៩:០០នាទី ព្រឹកថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សហការបង្រ្កាបបទល្មើសនេសាទនៅចំណុចភូមិវាលស្បូវ ភូមិបាក់ភ្នំនិងភូមិខ្លាគ្រហ៊ឹម ក្នុងឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

លទ្ធផលរុះរើរបាំងសាច់អួនអួន ១១កន្លែង ប្រវែង ៥២០ ម៉ែត្រ, លូរសាច់អួន ចំនួន១១មាត់, រុះរើរបាំងស្បៃមុង ១៥កន្លែង ប្រវែង៣០០ម៉ែត្រ, លូរស្បៃមុងចំនួន១៥មាត់, រុះរើសម្រ៉ាស់១៣កន្លែងទំហំ ២៨៥៥ម៉ែត្រការ៉េ មែកសម្រ៉ាស់ ៣៩៥០មែក, បង្គោលចំនួន ១៣៤០ ដើម (សម្ភារៈបានដុតបំផ្លាញចោលនៅនឹងកន្លែង) ។

លែងកូនត្រីចំរុះចូលក្នុងបឹងធម្មជាតិវិញ ២៥ គីឡូក្រាម ។