ត្បូងឃ្មុំៈ នៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានធ្វើការបង្ក្រាបបទល្មើសដឹកជញ្ជូនសត្វព្រៃខុសច្បាប់ចំនួន០១លើក ស្ថិតនៅចំណុចភូមិ៧មករា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មំ ។
បើតាមប្រភពពត៌មានពីលោក វរសេនីយ៍ទោ អៀង ភារះ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានថ្លែងប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ បានធ្វើការឃាត់ខ្លួនជនល្មើសបានចំនួន០៣នាក់ រួមទាំងចាប់យកវត្ថុតាងមួយចំនួនរួមមាន ៈ
០១.រថយន្ត ហាយលែនឌ័រ ពណ៌ ស ពាក់ស្លាកលេខ កណ្តាល ២A-៣៧៩៧ ចំនួន០១គ្រឿង
០២. សត្វព្រៃរស់ ៧ក្បាល (សំពោច ៥ក្បាល ពស់ ២ក្បាល)។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីកងរាជងាវុធហត្ថខេត្តក្រចេះ បានប្រគល់អោយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនិតិវិធី។