ព្រះសីហនុ៖ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ លោក អនុសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានដឹកនាំកម្លាំងជំនាញ ចុះស្រាវជ្រាវកំណត់មុខសញ្ញា និងឈានដល់ការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្រ្តស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងនោះសមត្ថកិច្ចជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ (ភេទប្រុស) និងចាប់ហូតវត្ថុតាងម្សៅសថ្លាចំនួន ០២កញ្ចប់, ទូរស័ព្ទដៃ ០១គ្រឿង, ម៉ូតូ ០១គ្រឿង, ដបជក់ ០១, ដែកកេះ ០១, លុយខ្មែរ ១០០,០០០រៀល។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងតាមនីតិវិធី។