ភ្នំពេញ៖ រសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំ Video Conference បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារគោលនយោបាយ បានអញ្ជើញជាអធិបតីបិទវគ្គបំប៉នជំនាញកសាងកម្លាំង កងរាជអាវុធហត្ថ ដោយអនុវត្តតាមអនុក្រិត្យលេខ១១ និងរចនាសម្ព័ន្ធចាត់តាំងថ្មី។
អញ្ជើញចូលរួមមាន លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឧត្តមសេនីយ៍ ស្នងការរង វរសេនីយ៍ នាយ នាយរង ការិយាល័យ ជំនាញពាក់ព័ន្ធ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំង ឧត្តមសេនីយ៍ វរសេនីយ៍ មេបញ្ជាការរង ប្រធានមន្ទីរ អនុមន្ទីរ នាយការិយាល័យ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធាន/ខេត្ត។