ភ្នំពេញ៖ ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់ រវាងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និង បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្ម ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ សាយ សំអាត ប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ។