ភ្នំពេញ៖ ដោយបានការអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋាន កសាងកម្លាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយក្រុមការងារទី២ អគ្គមេបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ គួច ថារី នាយករង ទីចាត់ការបុគ្គលិកអគ្គបញ្ជាការ បានធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន បានអញ្ជើញធ្វើបច្ចុប្បន្នភាពចំនួនទ័ពកូន ស្ថិតក្នុងការគ្រប់គ្រងរបស់កងរាជអាវុធហត្ថនៅស្ថាប័នចំណុះអង្គភាពកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសាលាកងរាជអាវុធហត្ថ។