បន្ទាយមានជ័យៈ បុរសម្នាក់បានធានាទទូលយកទូរស័ព្ទមួយគ្រឿងពីមនុស្សស្គាល់គ្នាជាចោរយកទៅបញ្ចាំមិនទាន់ដើរដល់តូបបញ្ចាំផង ស្រាប់តែម្ចាស់ទូរស័ព្ទដេញតាមទាន់រួចស្រែកចោរៗប្រជាពលរដ្ឋនៅទីនោះចាប់ចានវាយ១ដៃម្នាក់ទ្រមខ្លួននៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៨ខែតុលាឆ្នាំ២០១៦នៅចំណុចផ្សារដើមពុទ្រាប៉ោយប៉ែត ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរៈសេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថាជនសង្ស័យមានឈ្មោះទេពវិចិត្ត ប្រុសអាយុ៣២ឆ្នាំរស់នៅក្នុងបន្ទុបជួលភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរៈសេនីយ៍ត្រី បានបញ្ជាក់ទៀតថាបើតាមការបំភ្លឺរបស់ជនសង្ស័យបាននិយាយថាមុនពេលកើតហេតុនោះខ្លួនគេបានអង្គុយមើលគេលេងបៀ ក្នុងកាសីុណូហ្គោដិន ស្រាប់តែពេលនោះមានក្មេងម្នាក់បានមកប្រាប់ខ្លួនថាមានឈ្មោះធឿនចង់ជួបបង។
ក្រោយពីខ្លួនបានទៅជួបឈ្មោះធឿនរួចមកឈ្មោះធឿនដែលធ្លាប់ស្គាល់គ្នានោះបានឲ្យយកទូរស័ព្ទ១គ្រឿងម៉ាកអាយហ្វូនឲ្យយកទៅបញ្ចាំគេក្នុងតំលៃ១.០០០បាតហើយខ្លួនបានទទួលលុយពីឈ្មោះធឿនបាន១០០បាតពេលដែលខ្លួនបានទូរស័ព្ទហើយក៏ដើររកកន្លែងបញ្ចាំលុះដើរទៅដល់ផ្សារដើមពុទ្រាក៏ម្ចាស់ទូរស័ព្ទតាមទាន់ចាប់ឲ្យអាវុធហត្ថតែម្តងជនសង្ស័យត្រូវបានអាវុធហត្ថក្រុងប៉ោយប៉ែតបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីសាកសួរបន្ត។
នៅអាវុធហត្ថជនសង្ស័យបានឆ្លើយសារភាពថាខ្លួនមិនមែនជាចោរទេទូរស័ព្ទពិតជារបស់ឈ្មោះធឿនដែលទើបតែលួចបានពីគេពិតមែន។ជនសង្ស័យត្រូវបានកំលាំងអាវុធហត្ថកសាងសំនុំរឿងបញ្ជូនទៅតុលាការខេត្តដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕