ព្រះសីហនុ៖ ដោយទទួលបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ សាលប្រជុំនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោក វរសេនីយ៍ឯក សុង កុសល មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះសីហនុ ទទួលការងារស្រាវជ្រាវព៍ត៌មានសន្តិសុខ បានដឹកនាំក្រុមការងារ ក្នុងសេចក្តីសម្រេចលេខ: ០៨៧/០២២ ស.ស.រ ជំនាញស្រាវជ្រាវបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ព្រមទាំងលោកមេបញ្ជាការ មូលដា្ឋនកងរាជអាវុធហត្ថក្រុង-ស្រុក អញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តាប់ការផ្សព្វផ្សាយការងារចាំបាច់ចំពោះមុខមួយចំនួន និងដាក់ឱ្យអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដា (SOP) និងធ្វើការបែងចែកសៀវភៅនីតិវិធី ជូនដល់ក្រុមការងារ។