You are currently viewing អាវុធហត្ថខេត្តព្រះសីហនុ អនុវត្តវិធានការដាំដុះចិញ្ចឹមសត្វ សម្រាប់ផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃ

អាវុធហត្ថខេត្តព្រះសីហនុ អនុវត្តវិធានការដាំដុះចិញ្ចឹមសត្វ សម្រាប់ផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃ

ព្រះសីហនុ៖ ដោយមានការណែនាំ យកចិត្តទុកដាក់របស់ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានធ្វើការប្រមូលភោគផលដំណាំបន្លែធម្មជាតិ និងចិញ្ចឹមសត្វ លើការងារបង្កបង្កើនផលក្នុងអង្គភាព ដើម្បីលើកស្ទួយផ្គត់ផ្គង់ដល់ការហូបចុកប្រចាំថ្ងៃកងទ័ព កាត់បន្ថយការទិញត្រី សាច់ពីខាងក្រៅ ដោយអនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាតជាសកលកូវីដ-១៩។