ស្វាយរៀង៖ នៅថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ឡឹក ចំរើន មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយនីតិវិធីប្រតិបត្តិស្តង់ដា (SOP) សម្រាប់ការស៊ើបអង្កេតសំអាងនៃបទល្មើស និងបទល្មើសសម្អាតប្រាក់ ដោយសមាសភាពចូលរួមមាននាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យប្រតិបត្តិការបច្ចេកវិទ្យា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស នាយការិយាល័យអធិការកិច្ច និងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង០៨។