កំពង់ឆ្នាំង ៖ នៅវេលាម៉ោង៩ និង ១៥នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានសហការបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រទាំង ៣ស្រុក និង១ក្រុង ចាប់ពីចណុចភូមិបត់ត្រង់ ឃុំកោះថ្កូវ ស្រុកជលគិរី រហូតដល់ចំណុច កដប ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដោយបានរុះរើរបាំងសាច់អួនចំនួន ១៨កន្លែង ប្រវែង ១,០៥០ ម៉ែត្រ, លូសាច់អួនចំនួន ១៤មាត់, បង្គោលចំនួន ១២៥០ដើម, រុះរើសំរ៉ាស់ចំនួន ២២កន្លែង ស្មើ ៧,១០០ម៉ែត្រការ៉េ, មែកសំរាស់ចំនួន ៣,៤០០ម៉ែក, ប្រលែងត្រីចំរុះចំនួន ១០គីឡូក្រាមសម្ភារៈ និងវត្ថុតាងបំផ្លាញចោលនៅនឹងកន្លែង។