You are currently viewing កម្លាំងកងរាជអាវុធហត្ថ សហការបង្រ្កាបបទល្មើសដឹកឈើខុសច្បាប់

កម្លាំងកងរាជអាវុធហត្ថ សហការបង្រ្កាបបទល្មើសដឹកឈើខុសច្បាប់

(កំពង់ស្ពឺ)៖ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថ បានសហការជាមួយមន្ត្រីអធិការនៃរដ្ឋបាលព្រៃឈើបានបើករថយន្តដេញឃាត់រថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខ កណ្តាល2A 4695 បានដឹកឈើប្រភេទម្រេញសន្លឹកចំនួន៣៣ ស្មើ ១,៤៣២ម៉ែត្រគុណ ។

 

តាមដំណើររឿង ក្រោយពីសមត្ថកិច្ចបានដេញរថយន្តបទល្មើសមកដល់លើផ្លូវលំស្ថិតក្នុងភូមិវាលទន្សាយឃុំមានជ័យស្រុកឧដុង្គខេត្តកំពង់ស្ពឺរថយន្តល្មើសបានបើកគៀររថយន្តសមត្ថកិច្ច បណ្តាលឲ្យបែកកង់ក្រោយ រួចក៏មានរថយន្តមួយគ្រឿងទៀតម៉ាកហ្វ័តពណ៌ត្រអីពាក់ស្លាក លេខ ខ.ម 7257 បានឡើងមកបិទមុខរថយន្តសមត្ថកិច្ចបណ្តាលឲ្យរថយន្តល្មើសបើកគេចបាត់ ។

 

លុះនៅវេលាម៉ោង១៤ និង ៣០នាទីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថស្រុកឧដុង្គ និងខេត្តសហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើបានរុករកឃើញក៏ប្រទះរថយន្តល្មើសស្តិតក្នុងបរិវេនផ្ទះរបស់ឈ្មោះ ជុំ ផល្លា ភេទស្រីអាយុ៥៣ឆ្នាំ មុខរបរជាគ្រូបង្រៀន ស្ថិតក្នុងភូមិវាលទន្សាយ ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានសហការជាមួយអាជ្ញធរមូលដ្ឋាននិងម្ចាស់ផ្ទះៗបានឆ្លើយថារថយន្តនោះបានបើកចូលមកដោយខ្លួនឯកហើយម្ចាស់គេចខ្លួនទៅបាត់។

បច្ចុប្បន្នវត្តុតាងបានយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺដើម្បីបន្តនីតិវិធី។