ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស រសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់ ធនាគារ BIDV ដឹកនាំដោយលោកប្រធានក្រុមប្រឹក្សាភិបាលធនាគារ BIDV ចូលជួបសម្តែងការគួរសម និងជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់នៅពេលខាងមុខនេះ។