ភ្នំពេញ៖ រសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឲ្យ លោកវរសេនីយ៍ឯក Nguyen Thanh Chinh អនុព័ន្ធយោធាវៀតណាមចាស់-ថ្មី និងសហការី ចូលជួបសម្តែងការគួតរសម និងជម្រាបលា ព្រមទាំងទទួលការជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់នៅពេលខាងមុខនេះផងដែរ។