ត្បូងឃ្មុំ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសព្រឹកថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះត្រួតពិនិត្យទីតាំងដើម្បីត្រៀមរៀបចំពិធីពុទ្ធាភិសេកព្រះអង្គប្រក់នាគគោកធ្លកតំកល់ក្នុងប្រាង្គ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 ស្ថិតនៅក្នុងភូមិសាស្ត្រភូមិចង្គំទី១ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយដែលពិធីពុទ្ធាភិសេកនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ។