You are currently viewing ឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញផ្សព្វផ្សាយសភាពការណ៍ថ្មីៗ បទល្មើសសម្អាតប្រាក់ ដល់គ្រូបង្គោល

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញផ្សព្វផ្សាយសភាពការណ៍ថ្មីៗ បទល្មើសសម្អាតប្រាក់ ដល់គ្រូបង្គោល

ភ្នំពេញ៖ ដោយមានការអនុញ្ញាតពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំ Video Conference បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋាន ទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ សភាពការណ៍ជាតិ-អន្តរជាតិ ការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ ពាក់ព័ន្ធបទល្មើសសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដល់គ្រូបង្គោលតាមបណ្ដាស្នងការដ្ឋាន ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការរង ប្រធានមន្ទីរ នាយការិយាល័យ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី/ខេត្ត។