ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថាន កងរាជអាវុធហត្ថ(កំបូល) បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍភាពការងារវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ប្រចាំត្រីមាសទី១ ទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២២ ដោយមានសមាសភាពចូលរួមលោកឧត្តមសេនីយ៍ លោកវរសេនីយ៍នាយករង លេខាធិការដ្ឋាន ប្រធានមន្ទីរទាំង៥ នាយក្រុមយោធាចារ្យ និងនាយការិយាល័យជំនាញ ដែលមានការពាក់ព័ន្ធ។