You are currently viewing វរសេនីយ៍ឯក ចាន់ សារិន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយគោលការណ៍អនុវត្តនីតិវិធីប្រតិបត្តិស្តង់ដា

វរសេនីយ៍ឯក ចាន់ សារិន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយគោលការណ៍អនុវត្តនីតិវិធីប្រតិបត្តិស្តង់ដា

រតនគិរី៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី លោក វរសេនីយ៍ឯក ចាន់ សារិន មេបញ្ជាការរងទទួលការងារស្រាវជ្រាវព័ត៌មានសន្តិសុខ តំណាងលោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយគោលការណ៍អនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ការស៊ើបអង្កេតសំអាងនៃបទល្មើសសម្អាតប្រាក់ (SOP) ជាផ្លូវការ និងបទល្មើសសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរទាំង០៧ ការិយាល័យ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក នាយ នាយរងនិងពលអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ។