You are currently viewing កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសែនមនោរម្យ បង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសែនមនោរម្យ បង្ក្រាបបទល្មើសព្រៃឈើ

មណ្ឌលគិរីៈ នៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសែនមនោរម្យ បានធ្វើការបង្ក្រាបបទល្មើសព្រៃឈើចំនួន០១លើក ស្ថិតនៅចំណុច ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។

បើតាមប្រភពពត៌មានពី ភ្នាក់ងារ GRK News ប្រចាំខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថបានធ្វើការឃាត់ខ្លួន បានជនល្មើសចំនួន០៣នាក់ រួមទាំងចាប់យក វត្ថុតាងមួយចំនួនរួមមានៈ
០១. រថយន្តប្រទេស២,៥ តោន ចំនួន០១គ្រឿង
០២. ឈើប្រណិតប្រភេទ សុក្រំ ពេញមួយរថយន្ត (មិនទាន់វាស់វែង)។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី កំពុងកសាងសំណុំរឿង ចាត់ការបន្តតាមនិតិវិធី។
%e1%9f%a7%e1%9f%a1