សៀមរាប៖ នៅថ្ងៃទី៣១ ខែមីនាឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំប្រជុំផ្សព្វផ្សាយផែនការការពារធានាសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំក្នុងពិធីសំណេះសំណាលពិនិត្យវឌ្ឍនភាពសាងសង់អាកាសយានដ្ឋានអន្តជាតិថ្មីខេត្តសៀមរាប និងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ពន្ធ័ផ្លូវចំនួន៣៨ខ្សែ និងការកែលម្អដងស្ទឹងសៀមរាបចាប់ពីថ្ងៃទី០២ដល់០៥ ខែមេសា ឆ្នាំ២០២២។