កំពង់ស្ពឺៈ ក្រោយពីប្រជុំត្រួតពនិត្យការអនុវត្តតួរនាទីភារកិច្ច០៩ខែ ឆ្នាំ២០១៦ និងទិសដៅឆមាសទី៤ ព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ មានបើកកិច្ចប្រជុំផ្សព្វផ្សាយណែនាំ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងដោយមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយ នាយរងការិយល័យ មេបញ្ជាការក្រុង ស្រុក ស្នាក់ការសន្តិសុខ កងអនុសេនាធំចល័ត ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺផងដែរ។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអនុញ្ញាតិ អោយមន្ត្រីកងរាជអាវុធហត្ថទាំងអស់ ឡើងផ្តល់មតិអំពីភាពខ្លាំង និងភាពខ្សោយក្នុងការដឹកនាំអង្គភាពនានា ក្នុងនោៈត្រួតពិនិត្យការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសកិច្ចការពារបងប្អូនប្រជាពលរដ្ឋ ។
លោកមេបញ្ជាការខេត្ត បានបន្តថា បើទោៈបី០៩ខែដើមឆ្នាំ២០១៦នេៈ កម្លាំងអាវុធហត្ថបានធ្វើការងារយ៉ាងយកចិត្តដាក់ក៏ដោយ ក៏ទិសដៅការងារឆមាសទី៤ យើងទាំងអស់គ្នាជាកម្លាំងត្រូវបន្តយកចិត្តទុកដាក់ទប់ស្កាត់ បង្ក្រាប បទល្មើសឲ្យមានប្រសិទ្ធិភាពជាងនេៈ ។ ត្រូវស្រាវជ្រាវក្តាប់ពត៏មាន និងគ្រងគ្រងមុខសញ្ញា ដែលមានបំណងបង្កអសន្តិសុខ ធ្វើឲ្យប៉ៈពាល់ដល់សណ្តាប់ធ្នាប់សង្គម ចាត់តាំងការយាមល្បាតតាមទីប្រជុំជននានាក្នុងមូលដ្ឋាន ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានសង្កត់ធ្ងន់ថា ដោយសារតែការមមាញឹកលើការងារថែរក្សាសណ្តាប់ជូនប្រជាពលរដ្ឋ ដូចថ្នាក់ដឹកនាំតាមបណ្តាអង្គភាពនិមួយៗត្រូវយកចិត្តទុកដាក់ចំពោៈបញ្ហាសុខភាពជូននាយទាហាន នាយទាហានរងដែលកំពង់បំពេញភារកិច្ច ជាពិសេសលើផ្នែកអនាម័យសុខភាព រួមចំណែកដាំបន្លែបង្កា ចញ្ចឹមសត្វ ក្នុងអង្គភាពដើម្បីធានាដល់ការរស់នៅប្រចាំថ្ងៃផងដែរ ។