You are currently viewing វរសេនីយ៍ទោ ហ៊ត សីហា ដឹកនាំប្រជុំផ្សព្វផ្សាយស្តីពីការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដា (SOP)

វរសេនីយ៍ទោ ហ៊ត សីហា ដឹកនាំប្រជុំផ្សព្វផ្សាយស្តីពីការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដា (SOP)

កែប៖ រសៀលទី៣១ ខែមីនា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប លោក វរសេនីយ៍ទោ ហ៊ត សីហា មេបញ្ជាការរង បានដឹកនាំប្រជុំផ្សព្វផ្សាយស្តីពីការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដា (SOP) សម្រាប់ការងារស្រាវជ្រាវបទល្មើសសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយនៃអាវុធមហាប្រល័យ ជូនដល់ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តកែប។