សៀមរាប៖ ថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ទោ សាន ប៊ុនធឿន នាយសេនាធិការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកម្លាំង សហការជាមួយកម្លាំង កាន់ស្នាក់ការសន្តិសុខ បេ៨-២ អញ្ចើញចុះត្រួតពិនិត្យទីតាំងឈរជើងរបស់ក្រុមចំរុះបង្រ្កាបបទល្មើសនេសាទ នៅភូមិសាស្រ្តឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង។