You are currently viewing ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ ប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់

ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ ប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់

ឧត្តរមានជ័យ៖ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ បានប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ក្នុងពិធីអញ្ជើញចុះសួរសុខទុក្ខកងទ័ព នៅក្នុងខេត្តឧត្តរមានជ័យ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ កិច្ចប្រជុំក្រុមប្រឹក្សាកីឡា អាស៊ីអាគ្នេយ៍ នៅខេត្តសៀមរាប។

ពិធីនេះស្ថិតក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយ ការិយាល័យ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ស្នាក់ការសន្តិសុខផងដែរ។