ភ្នំពេញ៖ នៅក្រសួងការពារជាតិ ព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ប្រាក់ឧបត្ថម្ភបូជាសពចំនួន ៣០លានរៀល ជូនភរិយាអតីតឧត្តមសេនីយ៍ត្រី ចូលនិវត្តន៍ នេត ស៊ាន ដែលមានទទួលមរណៈភាពកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។ ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក សៅ សារឿន នាយករង នាយកដ្ឋានយោធសេវា នាយក នាយកដ្ឋានកិច្ចការយោធាស៊ីវិល និងជាប្រធានអនុកម្មការរៀបចំបុណ្យសពថ្នាក់ឧត្តមសេនីយ៍ ឧត្តមនាវី ក្រសួងការពារជាតិ។