បន្ទាយមានជ័យ៖ នៅវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលស្វាគមន៍ក្រុមការងារធ្វើបច្ចុប្បន្នភាពយោធិនបាត់មុខស្ថិតក្នុងការគ្រប់គ្រងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ គួច ថាវី នាយករងទីចាត់ការបុគ្គលិក និងជាប្រធានក្រុមទី២ ក្រុមការងារធ្វើបច្ចុប្បន្នភាពយោធិនបាត់មុខស្ថិតក្នុងការគ្រប់គ្រងអគ្គបញ្ជាការ និងលោកវរសេនីយ៍ឯក ហាន វុទ្ធី នាយការិយាល័យបុគ្គលិក និងជាសមាជិកអចិន្ត្រៃយ៍ ក្រុមទី២ ក្រុមការងារធ្វើបច្ចុប្បន្នភាពយោធិនបាត់មុខ ស្ថិតក្នុងការគ្រប់គ្រងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងសមាជិកក្រុមការងារផងដែរ ៕