ព្រះសីហនុ៖ ព្រឹកថ្ងៃចន្ទ ទី៤ ខែមេសា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានទទួលជួបស្វាគមន៍ ជាមួយឯកឧត្តម វូ ង៉ុកលី (H.E Vu Ngoc Ly) អគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ និងសហការី ដែលបានអញ្ជើញចូលជួបសំណេះសំណាល សម្តែងការគួរសម និងជូនពរដល់ថ្នាក់ដឹកនាំ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលខាងមុខនេះ។