ស្វាយរៀង៖ ព្រឹកថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០២២ លោក វរសេនីយ៍ទោ ហ៊ឹម ចាន់ថន នាយសេនាធិការ តំណាងលោក ឧត្តសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្វាយរៀងអញ្ជើញបើកចែកត្រីខកំប៉ុងដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តស្វាយរៀង។ សមាសភាពចូលរួមមានលោកនាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង០៨។