You are currently viewing លោកស្រី វរសេនីយ៍ឯក នួន នីម អញ្ជើញចុះទៅសួរសុខទុក្ខលោក គង់ រៀង កំពុងសម្រាកព្យាបាលជំងឺ

លោកស្រី វរសេនីយ៍ឯក នួន នីម អញ្ជើញចុះទៅសួរសុខទុក្ខលោក គង់ រៀង កំពុងសម្រាកព្យាបាលជំងឺ

ស្វាយរៀង៖ ព្រឹកថ្ងៃចន្ទទី០៤ ខែ មេសា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង លោកស្រី វរសេនីយ៍ឯក នួន នីម មេបញ្ជាការរង បានដឹកនាំនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តស្វាយរៀង អញ្ជើញចុះទៅសួរសុខទុក្ខលោក គង់ រៀង អាយុ៥០ ឆ្នាំជាប្រជាពលរដ្ឋរស់នៅភូមិស្រម៉ជ្រុំ សង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

ក្នុងឱកាសនោះលោកស្រី វរសេនីយ៍ឯក នាំមកនូវថវិកាជួយឧបត្ថម្ភដល់ក្រុមគ្រួសាររបស់គាត់មាន លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថស្វាយរៀងថវិកាចំនួន ១,២០០,០០០រៀល(មួយលានពីររយពាន់រៀលគត់), នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តស្វាយរៀងថវិកាចំនួន ២,៥៩៥,០០០រៀល( ពីរលានប្រាំរយកៅសិបប្រាំពាន់រៀលគត់ ) សរុបថវិកាទាំងអស់ចំនួន ៣,៧៩៥,០០០រៀល (បីលានប្រាំពីររយកៅសិបប្រាំពាន់រៀលគត់ )។

តំណាងក្រុមគ្រួសារលោក គង់ រៀង  បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តស្វាយរៀងទាំងអស់ ដែលបានជួយឧបត្ថម្ភថវិកាសម្រាប់ព្យាបាលជំងឺ និងបួងសួងដល់វត្ថុស័ក្កសិទ្ធិក្នុងលោកពិសេសទេវតាឆ្នាំថ្មីឆ្នាំខាលព្រះនាមកិរិណីទេវី តាមជួយបីបាច់ថែរក្សាលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ ព្រមទាំងនាយ នាយរងទាំងអស់ ឱ្យជួបប្រទះនូវពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕